ទន្ទឹមនឹងមុខងារថ្មីៗជាច្រើននៅលើតំបន់ជាច្រើននៃប្រព័ន្ធប្រតិបត្តិការ Android ក្រុមហ៊ុនGoogleកំពុងបើកend-to-end encryption(E2EE)សម្រាប់អ្នករាល់គ្នានៅ ក្នុង កម្មវិធីសារ។ អ្នកសាកល្បងបេតាអាចប្រើការផ្ញើសារ E2EE ចាប់តាំងពីខែវិច្ឆិកា។

E2EEនៅក្នុងសារអាចប្រើបានក្នុងការសន្ទនាមួយទល់នឹងមួយសម្រាប់ពេលនេះមិនមែនការជជែកជាក្រុមទេ។អ្នកចូលរួមទាំងពីរចាំបាច់ត្រូវមានមុខងារជជែកRCS ដើម្បីអាច ប្រើវាបាន។អ្នកនឹងដឹងថាតើសារដែលអ្នកកំពុងផ្ញើនឹងត្រូវបាន encryption ទេប្រសិន បើអ្នកឃើញរូបសញ្ញាចាក់សោរនៅលើប៊ូតុងផ្ញើ។បន្ទាប់មកវានឹងកាន់តែពិបាកសម្រាប់ ចាប់យកសាររបស់អ្នក។

មុខងារ E2EE កំពុងចាប់ផ្តើមនៅសប្តាហ៍នេះដែលជាការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធ ប្រតិបត្តិការ Android រួមជាមួយសារដែលបានដាក់ starred (និង pinned) និងភាពអាចរកបាននៃប្រព័ន្ធប្រកាសអាសន្នពីការរញ្ជួយដីនៅក្នុងប្រទេសជាច្រើន។ ការអាប់ដេតនេះក៏រួមបញ្ចូលនូវរូប emoji, Assistant, Android Auto និង Voice Access ផងដែរ។

ប្រភព៖ engadget

 ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia