កាលពីឆ្នាំ ២០១៨ កន្លងមកនេះ Google បានបង្កើតកម្មវិធី Enterprise Recommended ដើម្បីជាការជួយសម្រួលដល់អ្នកធ្វើអាជីវកម្មក្នុងការគ្រប់គ្រងនិង ដាក់ពង្រាយឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនដល់បុគ្គលិករបស់ពួកគេ។ ដោយឡែកនៅឆ្នាំនេះ Samsung គឺជាក្រុមហ៊ុនចុងក្រោយបង្អស់ដែលបានដាក់អោយប្រើប្រាស់កម្មវិធី Android Enterprise Recommended Program នៅទូរស័ព្ទៃនិង tablets របស់ខ្លួនផងដែរ ដើម្បីប្រកួតប្រជែញជាមួយ Google ។

ឥឡូវនេះ អ្នកធ្វើអាជីវកម្មនឹងអាចជ្រើសរើសរវាង Google’s zero-touch enrollment ឬ Samsung’s own Knox Mobile Enrollment ដោយទូរស័ព្ទនិង tablets របស់ Samsung ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 និងខ្ពស់ជាងនេះដូចជា Galaxy S20, Note20, Tab S7 និង S7 + ក៏ដូចជា XCover Pro សុទ្ធតែអាចប្រើប្រាសកម្មវិធី Enterprise Recommended នេះបានទំាងអស់។

គួររំលឹកជូនថា ដើម្បីប្រើប្រាស់ Enterprise Recommended Programបាន, ក្រុមហ៊ុន Google កាលពីឆ្នាំ២០១៨ បានតម្រូវអោយអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពនៅលើទូរស័ព្ទ ឬ tablets របស់ពួកគេជាមុនសិន។ បន្ថែមពីនេះ ទូរស័ព្ទ ឬ tablets ទាំងអស់នោះត្រូវមានរ៉េមទំហំ ២ ជីហ្គាបៃនិងអង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ, processor ១,៤ ជីហ្កាហឺត, ថាមពលថ្ម ៨+ ម៉ោង, កាមេរ៉ា ១០ មេហ្គាភិចស៊ែលនិងកាមេរ៉ាថតរូបទំហំ ២ មេហ្គាភិចស៊ែល ទើបអាចប្រើប្រាស់ Enterprise Recommended Programនេះ។
Source: www.gsmarena.com/samsung