Googleបើកដំណើរការប្រព័ន្ធ Android Enterprise Essentials ដែលជាសេវាកម្មគ្រប់គ្រងទូរស័ព្ទចល័តអាជីវកម្មខ្នាតតូច
ថ្ងៃនេះក្រុមហ៊ុន Google បានណែនាំកម្មវិធីមួយដើម្បីជាដំណោះស្រាយនៃការគ្រប់គ្រងទូរស័ព្ទចល័ត និងសុវត្ថិភាពថ្មីមួយទៀតគឺ Android Enterprise Essentials

Written by Dorn Visal

12/02/2020

ថ្ងៃនេះក្រុមហ៊ុន Google បានណែនាំកម្មវិធីមួយដើម្បីជាដំណោះស្រាយនៃការគ្រប់គ្រងទូរស័ព្ទចល័ត និងសុវត្ថិភាពថ្មីមួយទៀតគឺ Android Enterprise Essentials ដើម្បីសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យម។ ក្រុមហ៊ុនGoole ក៏បានពន្យល់ថាសេថាកម្មនេះជួយកាត់បន្ថយការបង្កើតឧបករណ៍គ្រប់គ្រងអេឡិចត្រូនិច និងSecurity Tool សម្រាប់សហគ្រាសធំៗ ដើម្បីជាដំណោះស្រាយងាយស្រួលសម្រាប់អាជីវកម្មទាំងនោះដែលមានថវិកាតិច។

សេវាកម្មថ្មីនេះរួមបញ្ចូលទាំងមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងឧបករណ៍ចល័តដែលមានលក្ខណៈពិសេសអនុញ្ញាតឱ្យអាជីវកម្មតូចៗតម្រូវឱ្យនិយោជិកប្រើ lock screen និងការអ៊ិនគ្រីបដើម្បីការពារទិន្នន័យរបស់ក្រុមហ៊ុន។ វាក៏រារាំងអ្នកប្រើពីការដំឡើងកម្មវិធីផ្សេងក្រៅពីកម្មវិធីដែលមាននៅក្នុង Google Play Store តាមរយៈ Google Play Protect service និងអនុញ្ញាតឱ្យក្រុមហ៊ុនអាជីវកម្មទាំងនោះធ្វើការលុបទិន្នន័យរបស់ក្រុមហ៊ុនពីចម្ងាយដែលមាននៅលើទូរស័ព្ទដែលបាត់បង់បានផងដែរ។

Google ក៏បានពន្យល់ទៅកាន់ក្រុមហ៊ុនតូចៗជាច្រើនដែលធ្វើការគ្រប់គ្រងទិន្នន័យរបស់អតិថិជននៅលើឧបករណ៍ចល័ត ថាដំណោះស្រាយនៃការគ្រប់គ្រងឧបករណ៍ពីចម្ងាយសព្វថ្ងៃមានភាពស្មុគស្មាញសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច លើសពីនេះ Android Enterprise Essentials កំពុងព្យាយាមធ្វើឱ្យដំណើរការរៀបចំទាំងមូលមានភាពងាយស្រួល និងមានសុវត្ថិភាពទៀតផង។

ប្រភព៖ techcrunch
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …