Android 13 Beta 1 បានចេញឲ្យទាញយកជាផ្លូវការសម្រាប់ទូរស័ព្ទមួយចំនួនរបស់ Google ហើយ
កាលពីខែកុម្ភៈកន្លងទៅ Google បានប្រកាសចេញ Android 13 Developer Previews ហើយក្នុងថ្ងៃនេះម្ចាស់ Google Pixel មួយចំនួនអាចដំឡើងសាកល្បង Android 13 Beta 1 បានហើយ។

Written by Vichea

04/27/2022

បន្ទាប់ពីបញ្ចេញ Android 13 Developer Previews ចំនួនពីរដងកាលពីខែកុម្ភៈ និងខែមីនាមក ថ្ងៃនេះ Google បានបញ្ចេញ Android 13 Beta ជំនាន់ដំបូងសម្រាប់អ្នកប្រើប្រាស់ទូទៅអាចទាញយកមកប្រើបាន។ ដូចដែលយើងបានដឹងហើយថាការដំឡើង Android ប្រភេទ betas គឺងាយស្រួលដំឡើងជាង Android ប្រភេទ Developer Previews។

គួរបញ្ចាក់ដែរថាអ្នកដែលដំឡើង Android Beta 1 អាចជួបប្រទះបញ្ហាជាច្រើន ព្រោះដោយសារតែនេះជាជំនាន់សាកល្បងដំបូង ហើយជាទូទៅជំនាន់សាកល្បងនេះមានដល់ទៅ 4 ជំនាន់ មុននឹងបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ។ ប៉ុន្តែយើងសង្ឃឹម​ថា​នឹង​មិន​មាន​កំហុស​ដ៏​ធំណាមួយ​កើតឡើងក្នុងជំនាន់សាកល្បងទីមួយនេះទៅចុះ។

ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការសាកល្បង Android 13 Beta 1 ហើយមានស្មាតហ្វូន Google Pixel ដែលអាចគាំទ្រជាមួយ Android 13 នេះអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ Google ដើម្បីទទួលបាន Android Beta នៅទីនេះ ដោយគ្រាន់ចុះឈ្មោះឧបករណ៍របស់អ្នក។

ម្ចាស់ Google Pixel ខាងក្រោមនេះអាចដំឡើងទៅកាន់ Android 13 Beta 1 បានហើយ៖

  • Pixel 4 / 4XL
  • Pixel 4a / 4a (5G)
  • Pixel 5 / Pixel 5a
  • Pixel 6 / 6 Pro

បន្ទាប់មកអ្នកនឹងទទួលបាន Android 13 Beta 1 នេះក្នុងរយៈពេលពីរទៅបីនាទី (ឬអាចរហូតដល់ពីរទៅបីម៉ោង) ហើយអ្នកគ្រាន់ធ្វើការដំឡើងវាជាការស្រេច។ បន្ទាប់ពីអ្នកធ្វើការដំឡើង Beta 1 រួចនៅពេលដែលមាន beta ជំនាន់ថ្មីអ្នកនឹងទទួលវាបានភ្លាមៗ ដោយ​អាប់ដេតតាម​ធម្មតាមិនបាចត្រូវចុះឈ្មោះម្ដងទៀតទេ។ ប្រសិនបើអ្នកកំពុងដំណើរលើជំនាន់ Developer Preview នៃ Android 13 នោះអ្នកក៏ទទួលបាន Android Beta 1 ដែរហើយអ្នកអាចរកដំឡើងវាបាននៅក្នុង System update។

Android 13 Beta ជំនាន់ទី 1 ភ្ជាប់មកជាមួយការអនុញ្ញាតថ្មីសម្រាប់ការចូលប្រើប្រាស់ឯកសារកាន់តែលម្អិត និង APIs សម្រាប់សំឡេងដែលកាន់តែប្រសើរឡើង។ ឥឡូវនេះសម្រាប់កម្មវិធីដែលចង់ចូលប្រើឯកសារនៅលើទូរស័ព្ទរបស់ជាប្រភេទ (media) ត្រូវបំបែកជាបីផ្សេងគ្នាដែលជាក់លាក់ជាងមុនចំពោះប្រភេទឯកសារដែលពួកគេចង់ចូលប្រើ មួយសម្រាប់រូបភាព និងរូបថត មួយទៀតសម្រាប់វីដេអូ និងមួយទៀតសម្រាប់ឯកសារជាសម្លេង។ ក្នុង Android ជំនាន់មុនគេមិនបានបែងចែកជាបីបែបនេះទេ ពោលគឺដាក់បញ្ចូលគ្នាហើយនៅពេលយើងអនុញ្ញាតឲ្យកម្មវិធី ចូលប្រើប្រព័ន្ធ Media របស់យើងនោះវាអាចប្រើបានទាំងរូបភាព និងរូបថត វីដេអូ ព្រមទាំងសម្លេងផងដែរ។

នៅក្នុងសន្និសិទសម្រាប់អ្នកអភិវឌ្ឍន៍ Google I/O នៅខែក្រោយ ក្រុមហ៊ុននឹងចែករំលែកព័ត៌មានលម្អិតបន្ថែមអំពី Android 13 រួមជាមួយនឹងមុខងារថ្មីៗជាច្រើនទៀត ហើយពេលនោះទំនងជា beta ជំនាន់ទីពីរត្រូវបានបញ្ចេញ ដើម្បីបង្ហាញមុខងារថ្មីៗដែលទើបតែមានផងដែរ។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …