កាលពីថ្ងៃច័ន្ទសប្តាហ៍ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba ដែលត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់ AliExpress បានប្រកាសថាខ្លួននឹងដាក់ពង្រាយរថយន្តដឹកជញ្ជូនស្វ័យប្រវត្តិចំនួន ១.០០០ នៅក្នុងសហគមន៍នៅទីក្រុងចិននៅឆ្នាំនេះ។

មានឈ្មោះជាភាសាចិនថា Xiaomanlvs – ឬជាLittle Donkeys រថយន្តទាំងនេះអាចដឹកបានរហូតដល់ ទៅ៥០ កញ្ចប់និងចែកចាយបាន ៥០០ ប្រអប់ក្នុងមួយថ្ងៃ និងអាចធ្វើដំណើរបាន ១០០ គីឡូម៉ែត្រដោយសាកថ្មពេញតែម្តង។ 

គោលបំណងនៃ“ តេស្តសាកល្បង” នេះគឺដើម្បីតេស្តមើលដំណើរការនិងរបៀបនៃការជៀសពីឧបសផគ្គផ្សេងៗតាមនៅតាមដងផ្លូវ។ បន្ទាប់មកក្រុមស្រាវជ្រាវមួយមកពីDamo Academy ដែលមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្ររបស់អាលីបាបា នឹងធ្វើការវិភាគទិន្នន័យដែលទទួលបានដើម្បីកែលម្អ រថយន្តXiaomanlvs ជាពិសេសធ្វើយ៉ាងណាអោយរថយន្តទំាងនោះអាចធ្វើដំណើរតាមផ្លូវដែលមានសភាពមមាញឹកខ្លំាង។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports