កាលពីសប្តាហ៍មុនក្រុមហ៊ុន Apple បានប្រកាសកាសអំពីកាសជំនាន់ចុងក្រោយរបស់ខ្លួនគឺ AirPods Max ដែលជាកាសដែលរបស់ក្រុមហ៊ុន Apple ដំបូងគេ។ ឥឡូវនេះអ្នកទាំងអស់គ្នា នឹងមនុស្សទូទាំងពិភពលោកអាចធ្វើការបញ្ជាទិញ AirPods Max កំពុងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជននៅជុំវិញពិភពលោកចាប់ពីថ្ងៃទី ១៥ ខែធ្នូតទៅ។
កាស AirPods Max មានតម្លៃ ៥៤៩ដុល្លារ ជាមួយការរចនាមកដោយសំណាញ់ងាយស្រួលពាក់ នឹងក្បាលផលិតដោយដែកអ៊ីណុកដែលភ្ជាប់ទៅនឹងស្នោ។ កាសនេះផ្តល់ជូននូវលក្ខណៈពិសេសជាច្រើនរួមមានសំលេងដែលមានសំឡេងពិរោះ, EQ អាដាប់ធ័រ, សម្លេងមិនមានការរំខាននឹងមានឧបករណ៍សំឡេងទំហំធំ។ អ្នកត្រួតពិនិត្យជាច្រើនក៏បានចាប់អារម្មណ៍ចំពោះគុណភាពសំឡេងនៃកាសនេះផងដែរ។
យោងតាមក្រុមហ៊ុន Apple បានអោយដឹងថា AirPods Max នឹងមានលក់ចាប់ពីថ្ងៃទី ១៥ ខែធ្នូនៅសហរដ្ឋអាមេរិក និងទីផ្សារចំនួន 25ទៀតទូទាំងពិភពលោក ហើយការដឹកជញ្ជូនសម្រាប់ AirPods Max ទាំង ៥ ពណ៌នឹងឈានដល់ ២០២១ នៅលើគេហទំព័រ Apple.com ។
ប្រភព៖ macrumors
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia