នៅដែលយើងជ្រើសរើសពណ៌សម្រាប់ក្រែមលាបបបូរមាត់ យើងប្រហែលជាមិនបាច់ត្រូវលាបដោយផ្ទាល់នៅលើបបូរមាត់ទៀតឡើយ ដោយយើងអាចប្រើប្រាស់កម្មវិធីបញ្ហាសម្បិនិមិត្ត(AI)របស់ក្រុមហ៊ុនChanel ដើម្បីសាកល្បងបាន។ ថ្ងៃនេះក្រុមហ៊ុនបានប្រកាសកម្មវិធី Lipscanner ថ្មីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នកដើម្បីកំណត់ពណ៌ – មិនថាវានៅលើបបូរមាត់របស់នរណាម្នាក់ឬគ្រាន់តែជាពណ៌នៃកាបូបដែលអ្នកចូលចិត្តនោះទេ។ បន្ទាប់មក វានឹងណែនាំឱ្យមានការផ្គូផ្គងផលិតផលម៉ាកChanel ដែលមានផលិតផលប្រមាណជាង៤០០។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនថែរក្សាសម្ផស្សបានបង្កើតកម្មវិធីមួយដើម្បីកំណត់ពណ៌បបូរមាត់ – ប្រព័ន្ធYSL’s Persoថែមទាំងអាចព្រីន (print)ពណ៌ ដែលយើងស្កេននៅលើបបូរមាត់បានយ៉ាងច្បាស់ទៀតផង។ Lipscanner ក៏នឹងអនុញ្ញាតឱ្យអ្នកសាកល្បងក្បែមលាបមាត់ ដើម្បីមើលថាតើអ្នកចូលចិត្តពណ៌ដែរឬទេ។

ក្រុមហ៊ុនChanel បាននិយាយថាតាមរយៈកម្មវិធីនេះ វានឹងជួយសន្សំសំចៃដល់អ្នកប្រើប្រាស់ក្នុងការដើរសាកល្បងពណ៌ក្បែមលាបមាត់ម្តងមួយៗ ដែលការណ៍នេះត្រូវបានក្រុមហ៊ុនហៅវាថាជា “world-first for smart beauty” ។ គួរំលឹកជូនថា ម៉ាកChanel គឺជាម៉ាកយីហោធំបំផុតមួយនៅលើពិភពលោកហើយមានអ្នកគាំទ្រយ៉ាងច្រើន ដែលកម្មវិធីថ្មីនេះទំនងធ្វើអោយអ្នកគំាទ្រមានការពេញចិត្ត ក្នុងការស្វែងរកលេខផលិតផលពិតប្រាកដ ចំពោះអ្វីដែលពួកគេចង់បានផងដែរ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube