ក្រុមហ៊ុន Adobe អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការទាញយកកំណែថ្មីរបស់ខ្លួន
ក្រុមហ៊ុន Adobe​ បានប្រកាសពីការចេញផ្សាយនូវកំណែថ្មីរបស់ខ្លួន នោះគឺ Adobe Lightroom CC 4.1. ដែលអាចដំណើរការនៅលើបន្ទះឈីបM1 របស់ក្រុមហ៊ុន Apple។

Written by Heaur

12/10/2020

ថ្មីៗនេះ ដើម្បីជាការជួយសម្រួលដល់អ្នកប្រើប្រាស់  ក្រុមហ៊ុន Adobe​ បានប្រកាសពីការចេញផ្សាយនូវកំណែថ្មីរបស់ខ្លួន នោះគឺ Adobe Lightroom CC 4.1.។  កំណែថ្មីនេះ វាធ្វើអោយកម្មវិធី Adobe Lightroom,  ​អាចដំណើរការបានល្អនៅលើបន្ទះឈីបM1 របស់ក្រុមហ៊ុន Apple ដែលជាប្រភេទបន្ទះឈីបត្រូវបានរចនាឡើងជាពិសេសសម្រាប់ កំុព្យូរទ័រ Mac ជំនាន់ចុងក្រោយ ដោយមានវាមាន performance, សមត្ថភាពខ្លំាង ព្រមទំាងតំឡើងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់កម្មវិធី Lightroom ទំាងអស់អាចធ្វើការទាញយកកំណែនេះចាប់ពេលនេះបានផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន Adobe ក៏កំពុងតែដុតដៃដុតជើង ដើម្បីបង្កើតកម្មវិធី Creative Cloud ដែលអាចអោយកម្មវិធីរបស់ខ្លួនអាចដំណើរបាននៅលើកុំព្យូទ័រ Macs សេ៊រីថ្មី ដោយកន្លងមកនេះ ក្រុមហ៊ុនបានណែនាំពីកម្មវិធី Photoshop Beta ដែលបានដាក់អោយដំណើរការនៅបន្ទឈីប Apple កាលពីខែមុនរួចមកហើយ។

លើសពីនេះទៀត ក្រុមហ៊ុនក៏កំពុងតែធ្វើបច្ចុប្បន្នភាពទៅលើកំណែ Lightroom Classic ដែលធ្វើឡើងសម្រាប់កំុព្យូទ័រ Mac បំពាក់ដោយឈីប M1 ហើយក្រុមហ៊ុនគ្រោងនឹងដាក់ចេញកំណែនេះនៅឆ្នំាក្រោយផងដែរ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …