Adobe និង Google Workspace កំពុងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការចូលប្រើCreative Cloud libraries ដោយផ្ទាល់ពីកម្មវិធី Docs and និង Slides។ តាមរយៈការបន្ថែម អ្នកនឹងមានសិទ្ធិចូលទៅកាន់ទ្រព្យសម្បត្តិ(assets) និងឧបករណ៌នានា(elements)នៅក្នុងបណ្ណាល័យ(libraries)ដូចជាក្រាហ្វិច ពណ៌និងវីដេអូ ដោយមិនចាំបាច់ចាកចេញពីកម្មវិធី Google ។

វាអាចបង្ហាញនូវសមាហរណកម្មងាយស្រួលសម្រាប់ភាពច្នៃប្រឌិត និងក្រុមដែលចូលចិត្តប្រើកម្មវិធីDocs និងSlide សម្រាប់ការងាររបស់ពួកគេ ជាពិសេសអ្នកដែលសហការលើឯកសារនិងការបញ្ចាំងស្លាយ។ វាអាចធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកច្នៃប្រឌិតដើម្បីចែករំលែកការងាររបស់ពួកគេជាមួយអតិថិជននិងទទួលបានមតិផងដែរ។

កម្មវិធីបន្ថែមដែល Adobe និង Google បានដាក់ចេញកាលពីឆ្នាំមុនបានធ្វើការជាមួយតែGmail ប៉ុណ្ណោះរហូតមកដល់ពេលនេះ។ អ្នកប្រើនិងអ្នកគ្រប់គ្រង Google Workspace អាចដំណើរការកម្មវិធីបន្ថែមសម្រាប់Docs និងSlide ឥឡូវនេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports