ShareឯកសារពីPhotoshop, Illustrator និងFresco លែងពិបាកទៀតហើយ!
កម្មវិធីPhotoshop, Illustrator, Fresco​ ដោយកម្មវិធីទាំងបីនេះទទួលបានមុខងារថ្មីមួយ” ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចែលរំលែកបានយ៉ាងងាយ។

Written by Heaur

02/10/2021

Adobe បានបង្កអោយមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាច្រើន នៅពេលដែលគេធ្វើការកាត់តរូបភាពនៅក្នុងកម្មវិធី Photoshop, Illustrator ឬFresco។ កម្មវិធីទាំងបីនេះកំពុងទទួលបានមុខងារថ្មីមួយដែលមានឈ្មោះថា “invite to edit” ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលរបស់ដៃគូរ (Collaborator) រួចផ្ញើរទៅកាន់ភាគីម្ខាងទៀត ហើយបន្ទប់ពីដៃគូរទទួលបានហើយ គេអាចចូលបើកឯកសារ ឬរូបភាពទំាំងនោះ ដើម្បីកាត់តបន្ត។

ដៃគូរបស់យើង នឹងមិនអាចធ្វើការលើឯកសាររបស់យើងដោយផ្ទាល់នោះទេ ប៉ុន្តែពួកគេនឹងអាចបើកឯកសាររបស់យលង រួចធ្វើការផ្លាស់ប្តូរដោយខ្លួនឯង បន្ទាប់មកគេអាចរក្សាទុកវា(save it), ហើយរាល់ការផ្លាស់ប្តូរទាំងនោះ នឹងបញ្ចូន(sync back) មកកាន់កំុព្យូទ័ររបស់យើងដោយស្វ័យប្រវត្តិ។ ប្រសិនបើមាននរណាម្នាក់កំពុងកែសម្រួល ឯកសារយើង ហើយមានជនទី៣មកធ្វើការកែប្រែដែរនោះ គេនឹងទទួលបានជំរើស២ ដោយជម្រើសទី១ make a copy, និងទី២ គឺត្រូវរងចាំរហូតដល់ឯកសារកែប្រែរួច។យ៉ាងណាមិញ វាមិនមែនជាការកែប្រែតាមររបៀបGoogle Docs ទៅលើPhotoshopនោះទេ ប៉ុន្តែវាមានភាពងាយស្រួលជាងការផ្ញើឯកសារតាមអ៊ីមែល(Email) ទៅវិញទៅមក។

https://www.youtube.com/embed/c2LLlkvnPbA

មុខងារពិសេសមួយនេះអាចដំណើរការជាមួយឯកសារ .PSD និង .AI ដែលបានរក្សាទុកទៅក្នុងAdobe’s cloud​។ ម្យា៉ង វាក៏អាចរក្សានៅក្នុង Adobe XDផងដែរ។ កាន់តែពិសេសជាងនេះ ប្រសិនបើដៃគូរបស់យើង បានធ្វើអោយរូបភាព ឬឯកសារទំាងនោះញ៉េរញ៉ៃ យើងក៏អាចទាញយកឯកសារដើមមកវិញ តាមរយៈ  history។ ក្រុមហ៊ុន Adobe បានបង្កើតមុនងារសហការនេះ(collaboration features)អោយកាន់តែច្រើនទៅក្នុងCreative Cloud ដែលជាកន្លែងអាចភ្ជាប់កម្មវិធីរបស់អ្នកប្រើប្រាស់ទំាំងអស់ ដោយក្រុមហ៊ុនសង្ឃឹមថា របៀបនេះនឹងធ្វើឱ្យទម្រង់ (Platform) លឿនរហ័សនិងអាចទុកចិត្តបាន ខណៈដែលសមាជិកផ្សេងទៀតក៏អាចពិនិត្យ និងកែតម្រូវដោយមានភាពស្រួលផងដែរ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …