Activision បានបង្ហើបឲ្យដឹងពីការបញ្ចេញ Warzone 2
Call of Duty: Warzone 2 អាចនឹងត្រូវបាន Activision ប្រកាសចេញជាផ្លូវការក្នងពេលណាមួយក្នុងឆ្នាំនេះ រួមជាមួយការនាំមកនូវ ...

Written by Vichea

04/26/2022

Activision បានប្រកាសថាខ្លួននឹងបង្ហាញជាផ្លូវការនូវ Call of Duty: Warzone 2 ដែលគឺជាហ្គេមបែបប្រយុទ្ធគ្នាក្នុងសមរភូមិនៅ​ពេលណាមួយក្នុងឆ្នាំនេះ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងរបាយការណ៍ជាច្រើនបាន ផ្សព្វផ្សាយអំពីការការវិវត្តន៍នៃ Warzone ស៊េរីថ្មីនេះ។

Activision បានបង្ហាញថាខ្លួននឹងមានរឿងជាច្រើនទៀតដែលត្រូវនិយាយអំពី Call of Duty: Warzone 2 នៅចុងឆ្នាំនេះ។ Activision បានបង្ថែមថាតំបន់សង្គ្រាមហ្គេមឥតគិតថ្លៃថ្មី បទពិសោធន៍ដែលត្រូវបានបង្កើតឡើងថ្មី រួមជាមួយនឹងហ្គេមលំដាប់ខ្ពស់ ហើយបង្ហាញពីការច្នៃប្រឌិតថ្មីនឹងត្រូវបានបង្ហាញនៅចុងឆ្នាំនេះ។ មិនមានព័ត៌មានលម្អិតបន្ថែម ឬរបាយការណ៍ណាលើសពីនេះទេក្នុងពេលបច្ចុប្បន្ន តែយ៉ាងហោចណាស់នាពេលដ៏ខ្លីខាងមុខអាចនឹងមានព័ត៌មានលម្អិតដំបូងមួយចំនួន ឬវីដេអូអំពីហ្គេមនេះនឹងត្រូវលាតត្រដាង។

Warzone ថ្មី​នឹង​បន្តរបៀបលេងដដែលពោលគឺឲ្យអ្នកលេង ​លេង​​ស៊េរី​ដោយ​ខ្លួនឯងដដែល នោះគឺដើម្បី​រក្សា​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ហ្គេមល្បីៗផ្សេងទៀត​ដូចជា Apex Legends និង Fortnite ជាដើម។ អ្វី​ដែលយើង​មិន​ទាន់ច្បាស់​នៅ​ឡើយ​នោះគឺ​ថា ​តើ​អនាគត​របស់​ Warzone ជំនាន់ដើម​នឹងទៅជាយ៉ាងណាប្រសិន​បើ​វគ្គថ្មីមក​ជំនួស​វា។

តាមអ្វីដែល VGC បានរាយការណ៍កាលពីឆ្នាំមុន វាអាចទៅរួចដែលថា Warzone 2 នឹងទទួលបានផែនទីថ្មីដែលមានទំហំធំហើយស្រដៀងគ្នាទៅនឹង Verdansk។ ដូច្នេះរងចាំជាមួយពួកយើងទាំងអស់គ្នាថាតើ​ Warzone 2 នឹងមានអ្វីថ្មីខ្លះ ហើយនឹងចេញជាផ្លូវការក្នុងថ្ងៃណា។

ប្រភព៖ Techradar និង VGC

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …