ក្រុមហ៊ុន Acer ប្រកាសចេញMonitor លេង Game ថ្មីដែលមានរាងស្លីម
ក្រុមហ៊ុន Acer ប្រកាសចេញម៉ូនីទ័រសម្រាប់លេងហ្គេមថ្មីដែលមានរាងស្លីមនៅក្នុងត្រកូលNitro របស់ខ្លួនសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យា Screen ISP Pennel

Written by Dorn Visal

10/23/2020

ក្រុមហ៊ុន Acer ប្រកាសចេញ Monitor លេង Game ថ្មីនៅក្នុងត្រកូល Predator និង Nitro របស់ខ្លួន។ ជាក្រុមហ៊ុនផលិត Laptop ត្រកូល Predator របស់ Acer បានផ្តល់ការវិវត្តន៍ចុងក្រោយដូចជាមុខងារពិសេសជាច្រើន ចំណែកឯ Laptop ត្រូកូល Nitro វិញគឺផ្តោតលើតម្លៃដែលមានតម្លៃថ្លៃជាង។ Monitor នីមួយអាចតភា្ជប់គ្នា ពីរ ឬច្រើនជាងនេះបាន អាស្រ័យតាមការចង់បានរបស់អ្នកប្រើប្រាស់។

ខាងក្រោមនេះរៀបរាប់អំពី Monitor ដែលគួរអោយចាប់អារម្មណ៍បំផុតរបស់ក្រុមហ៊ុន Acer មានដូចជា៖

Predator X34 GS មានទំហំ 34-inch QHD (3440 x 1440) ប្រើបច្ចេកវិទ្យា Screen ISP ហើយនេះមិនជា Moniter Ultrawide សម្រាប់លេង Game របស់ក្រុមហ៊ុន Acer នោះទេ ប៉ុន្តែវាមានតម្លៃសមរម្យជាង Model ពីមុនៗរបស់ក្រុមហ៊ុនដទៃទៀត ដែលតម្លៃរបស់វាបានរំពឹងថា $1,100 ដែលនឹងដាក់បង្ហាញលក់នៅសហរដ្ឋអាមេរិកនៅក្នុងខែធ្នូខាងមុខនេះ។

ប្រភព៖ Theverge

Monitor លេងGame ឈ្មោះ Predator XB253Q GW ទំ24.5-inch របស់ក្រុមហ៊ុន Acer ដែលមានLED ពណ៌ RGB ផ្នែកខាងក្រោយរបស់វាមានពន្លឺបណ្តេញតាមតន្រ្តី និងលោតតាមសំលេងនៅពេលលេងGame ហើយមានកម្រិតបង្ហាញ 1080p របស់បច្ចេកវិទ្យា Screen ISP ក្នុងអត្រា Screen Refresh 280Hz ដែលមានតម្លៃ 430$ ដែលគ្រោងនឹងដាក់លក់នៅខែមករា ដើមឆ្នាំ 2021នេះ។

ប្រភព៖ Theverge

បន្ទាប់មកទៀតគឺ Monitor Predator XB323U GX ទំហំ 32-inch របស់ Acer មានអត្រា Screen Refresh 270Hz ហើយពណ៌នៅក្នុង Monitor នេះគ្របដណ្ដប់ 99% ភាគរយរបស់ AdobeRGB ជាមួយ VESA DisplayHDR 600 ហើយវានឹងចេញលក់នៅខែមករាឆ្នាំ 2021 នេះក្នុងតម្លៃ 900$។

ប្រភព៖ Theverge

ប្រសិនបើចង់ឱ្យភ្នែករបស់អ្នកគ្មានការនឿយហត់ និងមិនផ្សារ នៅពេលអ្នកលេងGame នោះ Predator XB273U NV ជាជម្រើសល្អមួយផងដែរដែលក្រុមហ៊ុនAcer ហៅថា VisionCare 4.0 ដែលបានភា្ជប់Sensor កំណត់កម្រិតពន្លឺ និង Color Temperature ដោយខ្លួនឯងមកជាមួយផងដែរ ទំហំរបស់វា 27-inch QHD របស់បច្ចេកវិទ្យា Screen ISP ក្នុងអត្រា Screen Refresh 170Hz ដែលនឹងដាក់លក់នៅខែមករាឆ្នាំ2021 ក្នុងតម្លៃ 550$។

ប្រភព៖ Theverge

ចុងក្រោយក្រុមហ៊ុន Acer ប្រកាសចេញនូវ Model Nitro ទំហំ 27-inhចំនួន 2 គ្រឿងគឺ XV272U KV និង XV272 LV ។ ដែលមានឈ្មោះស្រដៀងគ្នាក៏ដោយតែមានភាពខុសគ្នាច្រើន។

XV272U KV មានទំហំ 27-inh QHD របស់បច្ចេកវិទ្យា Screen ISP ក្នុងអត្រា Screen Refresh 170Hz ដែល Sensor កំណត់ពន្លឺ និង Color Temperature ស្រដៀងទៅនឹង Model VisionCare 4.0 ផងដែរ ដែលមានតម្លៃ 400$ និងចេញលក់នៅសហរដ្ឋអាមេរិកឆ្នាំខែធ្នូខាងមុខនេះ។

XV272 LV ប្រើបច្ចេកវិទ្យា Screen ISP ដែលអត្រា Screen Refresh 165Hz ក្រុមហ៊ុន Acer មិនបានផ្តល់ព័ត៌មានលម្អិតគួរឱ្យកត់សម្គាល់ណាមួយសម្រាប់Monitor Model មួយនេះទេ ប៉ុន្តែនិងដាក់លក់ក្នុងតម្លៃ280$ នៅខែធ្នូនៅសហរដ្ឋអាមេរិក។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …