មកស្គាល់ម៉ាកទូរស័ព្ទ 5G នៅក្នុងឆ្នាំ 2020 នេះ
នេះគឺជាកំពូលទូរស័ព្ទចុងក្រោយដែលភ្ជាប់បណ្តាញ 5G ក្នុងឆ្នាំ ២០២០ ដែលមានដូចជា iPhone 12, Galaxy Note 20, Pixel 5 ...

Written by Dorn Visal

11/19/2020

នៅសហរដ្ឋអាមេរិកបច្ចុប្បន្នប្រព័ន្ធបណ្តាញ 5G កំពុងផ្គត់ផ្គង់ដោយក្រុមហ៊ុនទូរគមនាគមន៍ដូចជា Verizon, AT&T, T-Mobile និងក្រុមហ៊ុនក្នុងតំបន់ផ្សេងទៀត។ ស្រឡាយទូរស័ព្ទ iPhone 12 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple ក៏បានភ្ជាប់មកជាមួយប្រព័ន្ធបណ្តាញ 5G ហើយ Samsung ក៍បានផលិតទូរស័ព្ទ 5G មកជាច្រើនម៉ូដែលផងដែរដូចជា Galaxy Note 20, Galaxy Z Flip 5G និងទូរស័ព្ទ Galaxy A71 5G ជាដើម។

ខាងក្រោមនេះជាម៉ូដែលទូរស័ព្ទស្មាតហ្វូនសេរីថ្មីៗដែលបានបំពាក់ប្រព័ន្ទបណ្តាញ 5G៖

Apple iPhone 12, 12 Mini, 12 Pro និង 12 Pro Max

កាលពីខែតុលាកន្លងទៅក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទ iPhone ចំនួន 4 គ្រឿងដែលទូរស័ព្ទទាំងអស់នោះសុទ្ធតែបំពាក់ដោយប្រព័ន្ធ 5G រួមមាន iPhone 12 ដែលដំណើរការដោយបន្ទះឈីប A14 Bionic អមមកជាមួយកាមេរ៉ាក្រោយពីរគ្រាប់ និង iPhone 12 Mini មានរូបរាងតូចជាងគេបន្តិច ព្រមទាំង iPhone 12 Pro និង 12 Pro Max  ដែលមានបំពាក់មុខងារពិសេសៗជាច្រើនទៀត។

Samsung Galaxy Note 20 និង 20 Ultra

ស្មាតហ្វូនស៊េរីឆ្នាំ 2020 របស់ក្រុមហុ៊ Samsung គឺ Galaxy Note 20 និង 20 Ultra ដែលមានប្រើប៊ិចចុច មានអេក្រង់ដែលមានតម្លៃថ្ងៃ និងបំពាក់ដោយប្រព័ន្ធ 5G ។ Galaxy Note 20 និង 20 Ultra រចនាមកមានកាមេរ៉ាក្រោយបីគ្រាប់ និងដំណើរការដោយបន្ទះឈីប Snapdragon 865 Plus ដែលមានថាមពលខ្ពស់ និងបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ។

Google Pixel 4A 5G និង Pixel 5

ទូរស័ព្ទ Pixel 5 និង Pixel 4A 5G គឺជាស្មាតហ្វូន 5G ដែលផលិតឡើងដោយក្រុមហ៊ុន Google មានថាមពលថ្មយូរអង្វែង កាមេរ៉ាថតបានច្បាស់ និងប្រើប្រាស់ Software របស់ក្រុមហ៊ុន Google ផ្ទាល់ និងមានបំពាក់ដោយអេក្រង់ ៩០Hz ព្រមទាំងសាកថ្មឥតប្រើខ្សែ។

Motorola Edge Plus

Edge Plus ជាទូរស័ព្ទ 5G ដែលមានតម្លៃថ្លៃមួយ ដែលមានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 865 ថាមពលថ្មដ៏ធំ មានអេក្រង់ OLED ដែលមានអត្រា Refresh Rate ខ្ពស់ និងមានកាមេរ៉ាខាងក្រោយចំនួនបីគ្រាប់ដែលមានលក្ខណៈពិសេសផ្សេងៗគ្នា។

OnePlus 8 និង 8 Pro

OnePlus 8 និង 8 Pro គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យបើប្រៀបធៀបទៅនឹងទូរស័ព្ទ Android ម៉ូដែលចុងក្រោយផ្សេងៗ។ OnePlus 8 Pro មានអេក្រង់ 120Hz និងកាមេរ៉ា Telephoto មួយគ្រាប់។ OnePlus 8 មានបំពាក់ដោយប្រព័ន្ធ 5G ហើយរចនមកមានអេក្រង់ 90Hz ព្រមទាំងបំពាក់ដោយប្រព័ន្ធប្រតិបត្តការណ៌កំពូលៗផ្សេងទៀតផងដែរ។

Samsung Galaxy S20, S20 Plus, S20 Ultra និង S20 FE

ទូរស័ព្ទស្មាតហ្វូនឆ្នាំ 2020 របស់ក្រុមហ៊ុន Samsung ដែលមានដូចជា Samsung Galaxy S20, S20 Plus, S20 Ultra ទាំងបីម៉ូដែលនេះសុទ្ធតែបំពាក់ដោយប្រព័ន្ធ 5G និងមានអេក្រង់ប្រភេទ AMOLED 120Hz ដែលមានពន្លឺភ្លឺច្បាស់ល្អទំហំ 6.2- 6.7 និង 6.9 inch សាកថ្មឥតខ្សែ និងការរចនាមកធន់នឹងការជ្រាបទឹក ស្មាតហ្វូន Galaxy S20 មានកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ ខណៈពេលដែល Plus និង Ultra មានកាមេរ៉ាផុសចំនួន 4 គ្រាប់ផងដែរ។ លើសពីនេះទៀតក្រុមហ៊ុន Samsung បានបញ្ចេញនូវ Galaxy S20 ដែលមានតម្លៃទាបជាងមុនដែលមានឈ្មោះថា Galaxy S20 FE ក៏បំពាក់ដោយប្រព័ន្ធ 5G ដូចគ្នា ។

ក្រៅពីទូរស័ព្ទដែលបានរៀបរាប់ខាងលើក៏នៅមានទូរស័ព្ទស្មាតហ្វូនឆ្នាំ 2020 ផ្សេងទៀតដែលបំពាក់ដោយប្រព័ន្ធ 5G ផងដែរដូចជា

LG Velvet 5G

OnePlus Nord និង Nord N10 5G

Samsung Galaxy Z Flip 5G

Motorola One 5G

LG V60 ThinQ 5G

Samsung Galaxy A71 5G

Motorola Razr 5G (2020)

Sony Xperia 5 II

Samsung Galaxy Note 10 Plus 5G

ប្រភព៖ cnet

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …