Pixel 5 និង LG Wing កំពុងទទួលបានការតម្លើង 5G C-band ឥតគិតថ្លៃ
Pixel 5 និង LG Wing កំពុងទទួលបានការតម្លើង 5G C-band ឥតគិតថ្លៃ

Written by Dorn Visal

02/02/2021

ទូរស័ព្ទ Pixel 5 និង LG Wing មិនមានលក្ខណៈដូចគ្នាច្រើនទេក្រៅពីការដែលមិនលក់ដាច់ខ្លាំង ប៉ុន្តែទូរស័ព្ទទាំងពីរនឹងទទួលបានការតំឡើងដែលទាក់ទងនឹង 5G ។ ឯកសាររបស់ FCC បានបង្ហាញថាទាំងក្រុមហ៊ុន Google និង LG ត្រូវបានផ្តល់ការអនុញ្ញាតឱ្យទូរស័ព្ទនៃក្រុមហ៊ុនទាំងពីរអាចចូលប្រើ 5G Band n77 ថ្មីដោយឥតគិតថ្លៃ ជាផ្នែកមួយនៃការដេញថ្លៃរបស់ក្រុម C-band ។ ការធ្វើបច្ចុប្បន្នភាពកម្មវិធីទេឧបករណ៍ទាំងពីរអាចភ្ជាប់ទៅប្រេកង់ 5G ថ្មីនៅពេលក្រុមហ៊ុនទូរគមនាគមន៍អាមេរិកចាប់ផ្តើមប្រើវា។

យើងបានឃើញការផ្លាស់ប្តូរឯកសារ FCC កាលពីសប្តាហ៍មុនហើយថ្ងៃនេះ លោក Sasha Segan នៃសារពត៌មាន PC Mag បានបញ្ជាក់ថា FCC បានអនុញ្ញាតឱ្យទាំង Pixel 5 និង LG Wing បើកមុខងារពីចម្ងាយតាមភាពងាយស្រួលរបស់ពួកគេ។ ជាក់ស្តែងការគាំទ្រ Band n77 មិនតម្រូវឱ្យមានការផ្លាស់ប្តូរ hardware អ្វីដែលទូរស័ព្ទទាំងពីរបានភ្ជាប់ជាមួយនោះទេគ្រាន់តែជាការធ្វើបច្ចុប្បន្នភាពកម្មវិធីប៉ុណ្ណោះ។ ចំណែក Pixel 4a 5G ហាក់ដូចជាមិនត្រូវបានគេរាប់បញ្ចូលក្នុងការធ្វើបច្ចុប្បន្នភាពនោះទេទោះបីជាវាចែករំលែកលក្ខណៈពិសេសជាច្រើនរបស់វាជាមួយភីកសែលថ្លៃជាងក៏ដោយ។

ខណៈពេលដែលមិនទាន់ដឹងច្បាស់ថាអ្នកណាឈ្នះអំពី “ការដេញថ្លៃ C-band ថ្មី” ក៏មានការចង្អុលបង្ហាញគឺក្រុមហ៊ុន Verizon កំពុងស្ថិតនៅចំណុចកំពូលហើយយើងនឹងដឹងច្បាស់នៅខែមីនា។ ហើយក៏មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាតើការគាំទ្រ Band n77 នឹងត្រូវដាក់លក់លើឧបករណ៍ទាំងនោះនៅពេលណាឡើយ។

ប្រភព៖ androidpolice
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …