បច្ចេកទេសបោះពុម្ព 3D ថ្មីអាចធ្វើដំណើរក្នុងល្បឿនដែលមិនគួរអោយជឿ
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យBuffalo និងអ្នកស្រាវជ្រាវផ្សេងទៀតបាន បាននាំគ្នាបង្កើតបច្ចេកទេសបោះពុម្ព3D ដែលលឿនរហូតដល់ទៅ ១០ ទៅ ៥០ ដង។

Written by Heaur

03/10/2021

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យBuffalo និងអ្នកស្រាវជ្រាវផ្សេងទៀតបាន បាននាំគ្នាបង្កើតឡើងនូវបច្ចេកទេសបោះពុម្ព 3D ដែលលឿនជាងវិធីសាស្ត្រស្តង់ដារពី ១០ ទៅ ៥០ ដង។ ដៃជ័រតូចមួយ ដែលតាមបច្ចេកវិទ្យាធម្មតាត្រូវចំណាយពេល ៦ ម៉ោងដើម្បីអាចព្រីន(Print) ជាទម្រង់3D  តែតាមរយៈបច្ចេកវិទ្យាថ្មីនេះ គេចំណាយពេលតែ ១៩ នាទីប៉ុណ្ណោះ – គ្រប់គ្រាន់ដើម្បីអាចបង្កើតដៃជ័រមួយបាន ដោយវាអាចកាត់បន្ថយការខូចទ្រង់ទ្រាយ និងការបំផ្លាញពីប្រព័ន្ធមុនៗផងដែរ ។

វិធីសាស្រ្តថ្មីនេះ ត្រូវបានប្រើការបញ្ចូលគ្នានៃស្តេរ៉េអូជាមួយអ៊ីដ្រូសែន(stereolithography with hydrogels)។ តាមរយៈការណែនាំយ៉ាងច្បាស់អំពីការថតចម្លង Photopolymerization (ព្យាបាលវត្ថុធាតុដើមតាមរយៈពន្លឺ), ក្រុមការងារបានរកដំណោះស្រាយផ្គត់ផ្គង់តាមរយៈhydrogel និងរក្សាបាននូវចលនមិនឈប់ឈរ(nonstop growth)។

បច្ចុប្បន្នទិន្នផលត្រូវបានកំណត់ចំពោះម៉ូដែលដែលមានទំហំ “centimeter-sized” ប៉ុន្តែវាត្រូវបានគេរៀបចំយ៉ាងល្អសម្រាប់ការបោះពុម្ពកោសិកា ដែលមានបណ្តាញសរសៃឈាម។​ ប្រសិនបើអ្នកវិទ្យាសាស្ត្រអាចពង្រីកដំណើរការទៅជាសរីរាង្គ ដែលមានទំហំពេញ និងធ្វើឱ្យវាសមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃមន្ទីរពេទ្យ នឹងមិនត្រូវពឹងផ្អែកខ្លាំងទៅលើការស្វែងរកអ្នកផ្តល់ខាងសរីរាង្គ សម្រាប់ការប្តូរសរីរាង្គសង្គ្រោះជីវិតទៀតទេ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …