ក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះថាកម្មវិធី 3D Home របស់Zillow អាចបង្កើតផែនការជាន់នៅផ្ទះដោយផ្អែកលើការស្កេនទិន្នន័យអ្នកប្រើប្រាស់(user uploads)។ មុខងារថ្មីដែលដំណើរការដោយបច្ចេកវិទ្យាAI (artificial intelligence technology)របស់ក្រុមហ៊ុនZillow អាចដំណើរចាប់នៅក្នុងកម្មវិធី Zillow 3D Home app ពីថ្ងៃនេះតទៅហើយ។ កម្មវិធីនេះថ្មីនេះមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាដែលចង់ផ្លាស់ទីលំនៅក្នុងកំឡុងពេលមានរោគរាតត្បាត ឬក៏អ្នកប្រើប្រាស់ក៏អាចធ្វើការតុបតែងគេហដ្ឋានតាមការចង់បានរបស់ខ្លួនផងដែរ។

Zillow 3D Home ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៩ ដែលជាមធ្យោបាយមួយដើម្បីផ្តល់ជូនអតិថិជននូវវិធីមើលផ្ទះ ឬរបៀបនៃការតុបតែងរបរបស់នៅក្នុងផ្ទះអោយកានតែមានប្រសិទ្ធិភាព និងមានភាពងាយស្រួយផងដែរ។ បច្ចេកវិទ្យាមួយនេះ គេគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ ឬកាមេរ៉ា ៣៦០ ដឺក្រេនិងកម្មវិធី Zillow 3D Home, គេអាចបង្ហោះរូបថតទំាំងនោះទៅកាន់កម្មវិធី ហើយកម្មវិធីនេះនឹងបំលែងជាទម្រង់3D tour។ វាមិនដូចការដើរមើលតាមផ្ទះជាក់ស្តែងនោះទេ ប៉ុន្តែបច្ចេកវិទ្យានៅកម្មវិធី Zillow 3D Home នេះអាចប្រាប់យើងអោយបានដឹងនិងមានជម្រើសជាច្រើនអោយយើងជ្រើសរើស ដែលការមើលតាមរូបភាពនិងវិដេអូមិនអាចធ្វើបាន។

លើសពីការបង្កើតផែនទីសម្រាប់គេហដ្ឋានរបស់អ្នក, ក្រុមហ៊ុនZillow ក៏បាននិយាយផងដែរថា AI អាចព្យាករណ៍ពីសមាមាត្រនិងទំហំការ៉េនៃបន្ទប់របស់យើង ដោយផ្អែកលើរូបថតដែលគេបានបង្ហោះ។យ៉ាងណាមិញ គេនៅមិនដឹងពីភាពត្រឹមត្រូវនៃការវាស់វែងទំហំនៅឡើយទេ។ លក្ខណៈពិសេសរបស់ 3D Home ធ្វើឱ្យអ្នកដែលចង់ផ្លាស់ទីលំនៅ ក្នុងពេលមានរោគរាតត្បាត ដោយមិនចាំបាច់ទៅមើលផ្ទះដោយផ្ទាល់នោះទេ គេអាចមើលតាមរយៈបច្ចេកវិទ្យាមួយនេះ។ លើសពីនេះ បច្ចេកវិទ្យាមួយនេះក៏ជាប្រភពនៃការកម្សាន្តសម្រាប់មនុស្សរាប់លាននាក់ ក្នុងការរចនា ឬតុបតែងរបររបស់នានានៅផ្ទះបានផងដែរ។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube