Dell XPS 13 ម៉ូដែលថ្មីគឺកាន់តែឡូយ និងរហ័សទាន់ចិត្ត
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកជាអ្នកធ្វើការដែលត្រូវធ្វើដំណើរច្រើន ឬអ្នកត្រូវការអេក្រង់ល្អសម្រាប់គម្រោងរចនា អ្នកគួរពិចារណាលើកុំព្យូទ័រយួរដៃទាំងនេះ។

Written by Vichea

06/10/2022

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Dell បានប្រកាសចេញនូវ XPS ចុងក្រោយពីម៉ូដែលនោះគឺ XPS 13 និង XPS 13 2-in-1 ។ កុំព្យូទ័រយួរដៃទាំងនេះមិនត្រឹមតែត្រូវបានបំពាក់ដោយបន្ទះឈីបរបស់ Intel ជំនាន់ទី 12 ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអេក្រង់ដ៏អស្ចារ្យ រួមជាមួយរូបរៀងតូចច្រឡឹង និងមានទម្ងន់កាន់តែស្រាល។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកជាអ្នកធ្វើការដែលត្រូវធ្វើដំណើរច្រើន ឬអ្នកត្រូវការអេក្រង់ល្អសម្រាប់គម្រោងរចនា អ្នកគួរពិចារណាលើកុំព្យូទ័រយួរដៃទាំងនេះ។ ក្រុមហ៊ុន Dell ក៏បានសន្យាថាថ្មដែលមាននៅលើកុំព្យូទ័រទាំងពីរនេះនឹងអាចប្រើប្រាស់បានដល់ទៅ 12 ម៉ោង ដែលអាចកំដរអ្នកអូសការងារបានពេញមួយថ្ងៃ។

XPS គឺជាត្រកូល Laptop ដ៏ល្បីរបស់ Dell ហើយត្រកូលនេះត្រូវបានគប់ចូលទៅដោយកំលាំងម៉ាស៊ីនខ្ពស់ និងដំណើរការរលូន រួមជាមួយការរចនាដ៏ទាក់ទាញ។ ប៉ុន្តែតើមានអ្វីផ្លាស់ប្តូរសម្រាប់ឆ្នាំ 2022? សម្រាប់ព័ត៌មានលម្អិត សូមបន្តអានអត្ថបទខាងក្រោម។

លក្ខណៈពិសេស និង specs របស់ Dell XPS 13

ដូចគ្នាទៅនឹងម៉ូដែលមុនដែរ Dell XPS 13 បង្កើតមកដើម្បីធ្វើជាដៃគូរសម្រាប់អ្នកដែលមិនចូលចិត្តយកកុំព្យូទ័រទំហំធំតាមខ្លួន។ យោងតាមក្រុមហ៊ុន Dell បញ្ជាក់ថា XPS ថ្មីនេះមានទម្ងន់ក្រោម 3 ផោន និងកម្រាស់ត្រឹម 0.55 អ៊ីញ។ កម្រាស់ និងទម្ងន់របស់វាអាចធ្វើឲ្យវាស្ថិតក្នុងប្រភេទ ultraportable ប្រាកដណាស់។

សម្រាប់ផ្នែកខាងក្នុង XPS 13 ភ្ជាប់មកជាមួយបន្ទះឈីប Intel ជំនាន់ទី 12 រហូតដល់ Core i7 ។ អ្នកក៏អាចទទួលបាន RAM រហូតដល់ 32GB និងអង្គផ្ទុកទិន្នន័យ PCIe SSD 1TB ផងដែរ។ វាប្រើក្រាហ្វិកកាត់ Intel Iris Xe និងអេក្រង់ 13.4 អ៊ីញប្រភេទ FHD ជាមួយនឹង កម្រិតបង្ហាញ 1920-by-1200។ វាក៏មានជម្រើសអេក្រង់ swankier ជាមួយនឹងកម្រិតភាពច្បាស់ 3840×2400។ វាក៏ភ្ជាប់មកជាមួយអេក្រង់ប៉ះ ( Touchscreen ) ផងដែរ។

Dell XPS 13 មានរន្ធ Thunderbolt 4 (USB Type-C) ចំនួនពីរដែលសម្រាប់ DisplayPort និងការសាកថ្ម។ វាក៏ភ្ជាប់មកជាមួយអាដាប់ទ័រ USB-C ទៅ USB-A ផងដែរ។

Dell XPS 13 មានលក់ឥឡូវនេះជាមួយនឹងតម្លៃចាប់ផ្តើម $999 ។ ម៉ូដែលសម្រាប់អ្នកអភិវឌ្ឍន៍ (developer edition) មានតម្លៃចាប់ផ្តើម $949 ហើយមានលក់នៅសហរដ្ឋអាមេរិក ឬកាណាដា។ វាភ្ជាប់មកជាមួយ Windows 11 ឬ Ubuntu 20.04 ។

លក្ខណៈពិសេស និង specs របស់ Dell XPS 13 2-in-1

Dell XPS 13 2-in-1 គឺជាកុំព្យូទ័រយួរដៃបែប folio ដែលអាចប្រើប្រាស់បានទាំងក្នុងការិយាល័យ និងងាយស្រួលយកតាមខ្លួនសម្រាប់ការធ្វើដំណើរផងដែរ។ វាមានទម្ងន់ត្រឹមតែ 2 ផោនប៉ុណ្ណោះ ហើយអ្នកក៏អាចដកក្តារចុចចេញពីបន្ទះកុំព្យូទ័រនោះផងដែរ។ XPS 13 2-in-1 មកជាមួយអេក្រង់ប៉ះទំហំ (touchscreen) 13 អ៊ីញមានកម្រិតភាពច្បាស់ 2880×1920 និងក្រាលកញ្ចក់ការពារ Gorilla Glass 7។

បើនិយាយអំពីសមាសធាតុខាងក្នុងវិញ អ្នកអាចទទួលបាន RAM រហូតដល់ 16GB និងអង្គផ្ទុកទិន្នន័យ PCIe SSD 1TB។ ជម្រើសបន្ទះឈីបរួមមាន 12-gen Intel Core i5 ឬ i7 (ទាំងពីរនេះមាន 10 ស្នូល)។ សម្រាប់ការតភ្ជាប់ វាមាន Thunderbolt 4 ចំនួនពីរ។ វាក៏ភ្ជាប់មកជាមួយអាដាប់ទ័រ USB-C ទៅ USB-A មួយផងដែរ។

ជាចុងក្រោយ Dell និយាយថានេះគឺជា XPS ដំបូងដែលមានជម្រើស 5G ភ្ជាប់មកជាមួយ។ ដែលវាអនុញ្ញាតឱ្យអ្នកអាចប្រើ Sim ដើម្បីបន្តភ្ជាប់ទៅអ៊ីនធឺណិតនៅពេលដែល Wi-Fi មិនអាចប្រើបាន។

Dell XPS 13 2-in-1 នឹងមានលក់នៅរដូវក្តៅនេះ។ ព័ត៌មានអំពីតម្លៃមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ប្រភព៖ PCWorld

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …