នេះជាការប្រកួតជាលើកដំបូងគេបង្អស់នៃហ្គេម League of Legends: Wild Rift ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២១នេះ។ រៀបចំដោយ CFU E-Sports Leagueនិងផ្សាយបន្តផ្ទាល់តាមរយ:ប្រពន្ធ័អ៊ិនធឺរណែត ការប្រកួតនេះនឹងប្រពឹត្តិធ្វើឡើងតាមរយៈការប្រកួតរវាងក្រុមនីមួយៗ ដោយឈរលើការវិនិច្ឆ័យយ៉ាងលម្អិត​និងយុត្តិធម៌។ ការប្រកួតនេះគឺជាការលើកកម្ពស់ដល់ប្រជាប្រិយភាពរបស់សហគមន៍E-sportកម្ពុជា និងគាំទ្រក្រុមនៅក្នុងស្រុក ហើយក៏ដើម្បីស្វែងរក​ម្ចាស់ជើងឯកពានរង្វាន់E-sport ជំនាន់ថ្មីនៅប្រទេសកម្ពុជាផងដែរ។

The registration deadline is until June 20, 2021
ការបរិច្ឆេទឈប់ទទួលពាក្យចុះឈ្មោះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

ABOUT THE COMPETITION

King of Empire គឺជាការប្រកួតហ្គេមអនឡាញដែលរៀបចំឡើងដោយ CFU E-Sports League Cambodia ។ វាក៏ជាការប្រកួតLeague of Legends: Wild Rift ដំបូងបង្អស់ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រកួតនេះ វានឹងលើកកម្ពស់ប្រជាប្រិយភាពរបស់សហគមន៍កីឡាអេឡិចត្រូ​និកកម្ពុជា និងបង្កើតអោយមានការគាំទ្រកាន់តែខ្លាំងដល់ក្រុមប្រកួតរបស់ប្រទេសកម្ពុជាយើង។ យើងកំពុងតែរង់ចាំកំពូលស្តេចហ្គេមប្រចាំប្រទេសកម្ពុជា។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺCovid 19 ប្រកបដោយប្រសិទ្ធភាព និងគោរពតាមវិធានការទំាំង៣របស់ក្រសួងសុខាភិបាល ការប្រកួតហ្គេមលើកនេះនឹងត្រូវផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក។ ដំណើរការនៃការប្រកួតទំាងមូលនឹងត្រូវធ្វើការចាក់ផ្សាយបន្តផ្ទាល់ដោយCFU E-Sports LeagueCambodia

 

This competition is not affiliated with or sponsored by Riot Games, Inc., or League of Legends: Wild Rift Esports

THE AWARD

ក្រុមដែលទទួលជ័យលេភីនឹងទទួលបានប្រាក់លើកទឹកចិត្តជាច្រើន។ លើសពីនេះទៀតនឹងមានឱកាសពិសេសៗបន្តែមទៀតផងដែរ។ហើយសម្រាប់អ្នកគាំទ្រដល់ក្រុមនីមួយៗក៏មានមានឱកាសចូលរួមក្នុងកម្មវិធីជាច្រើនពីការប្រកួតហ្គេមមួយនេះតាមរយ:ការចាប់ឆ្នោតផ្សងសំណាងដើម្បីទទួលបានរង្វាន់ជាច្រើននិងទទួល​បានជាប័ណ្ណប្រាក់ផងដែរ ។

2000USD

CHAMPION

1000USD

RUNNER UP

500USD

THIRD PLACE

500USD

MVP

 ការចូលរួមប្រកួតលក្ខណៈជាក្រុម។

1. ថ្លៃចូលរួមក្នុងការប្រកួតគឺ ១០ ដុល្លារក្នុងមួយក្រុម។
2. បេក្ខជនត្រូវមានអាយុយ៉ាងតិច 16 ឆ្នាំ។
3. សមាជិកយ៉ាងតិចនៅក្នុងក្រុមនីមួយៗត្រូវមានចំនួន៥នាក់។
4. ក្រុមនីមួយៗត្រូវតែយកទូរស័ព្ទដៃផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងការប្រកួត ជាមួយនឹងល្បឿនអ៊ិនធឺរណែតដែលដំណើរការល្អ។
5. បន្ទាប់ពីការចុះឈ្មោះត្រូវបានបញ្ជាក់អ្នករៀបចំនឹងជូនដំណឹងតាមទូរស័ព្ទ និងបង់ថ្លៃត្រូវធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ហើយការចុះឈ្មោះនឹងត្រូវបានចាត់ទុកថាត្រូវបានបញ្ចប់។
សម្រាប់ច្បាប់នៃការប្រកួតលម្អិត យោងទៅលើច្បាប់នៃការប្រកួតខាងក្រោម។ រាល់សេចក្តីប្រកាសនិងសេចក្តីសំម្រេចទាំងអស់គឺផ្អែកលើសេចក្តីប្រកាសរបស់អ្នករៀបចំកម្មវិធីCFU E-Sports Leagueតែមួយគត់។

THE ORGANIZER

CFU E-Sport Leagueគឺជាក្រុមសារព័ត៌មានឌីជីថល ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២០។ បេសកម្មរបស់យើងគឺផ្តោតជាចម្បងក្នុងការចែករំលែកបច្ចេកវិទ្យាឌីជីថល ព័ត៌មានបច្ចេកវិទ្យាប្រចាំថ្ងៃ ចំណេះដឹងអំពីហ្គេម ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច និងបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យាថ្មីៗដល់អ្នកអាននៅប្រទេសកម្ពុជា។ ម្យ៉ាងទៀត យើងក៏ធ្វើការរៀបចំសហគមន៍អោយមានការគាំទ្រដល់ក្រុមប្រកួតហ្គេមអនឡាញផងដែរ។ ឥឡូវនេះ យើងកំពុងតែស្វែងរកជើងឯកស្តេចហ្គេមប្រចាំនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម ឬមានសំនួរផ្សេងទៀត សូមចូលទៅកាន់ទំព័រហ្វេសប៊ុក CFU E-Sports League Cambodia។ 
For more information or other questions, please go to the CFU E-Sports League Cambodia fan page.