- បច្ចេកវិទ្យា LTE / 4G បានសន្យាថានិងបង្កើតបច្ចេកវិទ្យាទូរស័ព្ទចល័តដំបូងគេបង្អស់នៅលើភពព្រះចន្ទដើម្បីអោយមានភាពងាយស្រួលក្នុងការទំនាក់ទំនងដោយផ្តល់នូវអត្រាទិន្នន័យខ្ពស់ ទំហំធំ និងតម្លៃសមរម្យ។
- ការប្រាស្រ័យទាក់ទងនឹងក្លាយជាធាតុផ្សំដ៏សំខាន់មួយសម្រាប់កម្មវិធី Artemis របស់ អង្គការណាសាដែលនឹងមានវត្តមាននៅលើភពព្រះច័ន្ទនៅចុងទសវត្សនេះ។
១៩ តុលា ២០២០
ក្រុមហ៊ុន Nokia បានប្រកាសព័ត៌មានលម្អិតបន្ថែមទៀតបន្ទាប់ពីត្រូវបានអង្គការណាសាដាក់ឈ្មោះថាជាដៃគូដើម្បីជំរុញបច្ចេកវិទ្យា“ Tipping Point” សម្រាប់ភពព្រះច័ន្ទដោយដាក់ពង្រាយប្រព័ន្ធទំនាក់ទំនង LTE / 4G ដំបូងបង្អស់នៅទីអវកាស និងជួយត្រួសត្រាយផ្លូវឆ្ពោះទៅរកវត្តមានមនុស្សរស់នៅលើភពព្រះចន្ទនាពេលអនាគត។
ការច្នៃប្រឌិតថ្មីរបស់ Nokia Bell Labs នឹងត្រូវបានប្រើដើម្បីបង្កើត និងដាក់ពង្រាយនូវបច្ចេកវិទ្យា LTE ចុងក្រោយនៅលើភពព្រះចន្ទនាចុងឆ្នាំ ២០២២ ។
បណ្តាញ LTE របស់ក្រុមហ៊ុន Nokia ដែលឈានមុខគេអំពីប្រព័ន្ធ5G គឺសមស្របសម្រាប់ការផ្តល់នូវការភ្ជាប់ឥតខ្សែសម្រាប់សកម្មភាពណាមួយដែលអវកាសយានិកត្រូវការអនុវត្តដែលអាចធ្វើឱ្យសមត្ថភាពទំនាក់ទំនងជាសំឡេងវីដេអូ និងការផ្លាស់ប្តូរទិន្នន័យនានា។
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិជ្ជាតេឡេខម ដែលផ្គត់ផ្គង់ទៅដល់រោងចក្រ សហគ្រាស អាកាសយាន្តដ្ឋាននានាជាច្រើននៅលើពិភពលោក Nokia Bell Labe បានសន្យាថាពង្រឹង និងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដើម្បីផ្តត់ផ្គង់នូវតម្រូវការរបស់ពិភពលោកនាពេលអនាគត។
