ក្រុមហ៊ុន Xiaomi បានប្រកាសពីបច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន ៨០ វ៉ាត់ ដែលបានបង្ហោះនៅលើវេបសាយចិនមួយឈ្មោះថា “ Weibo ” ដោយក្រុមហ៊ុន Xiaomi បានអះអាងថាបច្ចេកវិទ្យានេះអាចសាកថ្មបាន ៤,០០០mAh ក្នុងរយៈពេលត្រឹមតែ ១៩ នាទីប៉ុណ្ណោះ ដោយការចេញផ្សាយនេះបានបង្ហាញថាការសាកថ្មប្រើខ្សែនិងត្រូវជំនួសដោយ បច្ចេកវិទ្យាសាកថ្មដោយបប្រើខ្សែឆាប់ៗក្នុងពេលអនាគត់។ក្រុមហ៊ុន Xiaomi ក៏បានចែករំលែកវីដេអូមួយនៅលើបណ្តាញយូធ្យូបរបស់ខ្លួនដែលបង្ហាញពីការសាកថ្មឥតខ្សែ ៨០ W នៅលើមួយស្មាតហ្វូនរបស់ខ្លួន Mi 10 ផងដែរ។
ការបង្ហោះរបស់ Weibo អំពី Xiaomi ភ្ជាប់មកជាមួយផ្ទាំងរូបភាពមួយដែលនិយាយអំពីបច្ចេកវិទ្យាសាកថ្មឥតខ្សែ ៨០វ៉ាត់ អាចសាកថ្មបាន ៤,០០០mAh ក្នុងរយៈពេលត្រឹមតែ ១៩ នាទី។ វាអាចសាកថ្មពី ០ ទៅ ៥០ ភាគរយដោយប្រើរយៈពេលត្រឹមតែ ៨ នាទី។ ហើយក្រុមហ៊ុនXiaomi ផ្ទាលក៏ មិនទានបានបង្ហាញថាតើទូរស័ព្ទសេរីណារបស់ខ្លួននឹងភ្ជាប់មកជាមួយនូវមុខងារសាកថ្មឥតខ្សែ ៨០វ៉ាត់នេះ។