ក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលគាំទ្រដល់ការបង្កើតក៏ដូចជាទំនិញ និងសេវាកម្មដែលផលិត និងផ្តល់អាជ្ញាប័ណ្ណទាក់ទងនឹងកុំព្យូទ័រ ដែលមានមូលដ្ឋាននៅទីក្រុង Redmond រដ្ឋ Washington សហរដ្ឋអារដ្ឋអាមេរិក។
ថ្មីៗនេះតាមរបាយការរបស់ក្រុមហ៊ុនដែលបានបង្កើតWindow 10 នេះបានចេញផ្សាយថាការធ្វើបច្ចុប្បន្នភាពរបស់Window 10 គឺនិងធ្វើអោយកុំព្យូទ័រមួយចំនួនមានបញ្ហាដោយសារក្រុមហ៊ុនកំពុងតែធ្វើការព្យាយាមជួសជុល និងបន្ថែមមុខងារថ្មីរបស់ខ្លួន ដែលធ្វើអោយអ្នកប្រើមានការត្អូញត្អែអំពីបញ្ហាដែលពេលដែលពួកគេធ្វើការអាប់ដេតនៅលើ Microsoft’s support forums, Reddit និងកន្លែងផ្សេងទៀត។
បញ្ហានៅពេលធ្វើបច្ចុប្បន្នលើ Window 10
អ្នកប្រើប្រាស់ចំនួនកំពុងឈឺក្បាលនៅពេលពួគេធ្វើការដំឡើងWindow KB4579311 និង KB4577671 មិនបាន ព្រមទាំងមានបញ្ហាជាមួយ File Explorer និង មានបញ្ហាចេញជាScreen ពណ៍ខៀវ ថែមទាំងមានបញ្ហាជាមួយនឹងការព្រីន និងប្រព័ន្ធសំឡេងផងដែរ។

អ្នកប្រើប្រាស់ទាំងអស់ក៏រំពឹងទុកថាក្រុមហ៊ុនMicrosoft នឹងធ្វើការជួសជុលកម្ម និងដោះស្រាយបញ្ហាទាំងនេះអោយរួចរាល់ឆាប់ៗនេះផងដែរ។
